Mark 16

ពួក​ទា​ហាន​ប្រមាថ​ព្រះ​យេស៊ូ​​

1កាល​ថ្ងៃសប្ប័ទកន្លងផុតទៅ​នាង​ម៉ារាជាអ្នកក្រុងម៉ាក់ដាឡានិង​នាង​ម៉ារាជាម្ដាយ​របស់​លោក​យ៉ាកុបនិង​នាង​សាឡូមេ​បាន​ទិញគ្រឿងក្រអូបដើម្បីយកទៅលាប​លើ​សព​ព្រះអង្គ 2នៅព្រឹកព្រលឹមក្នុង​ថ្ងៃ​ទីមួយនៃសប្ដាហ៍ពេលថ្ងៃរះ​ពួកនាង​បាន​ទៅផ្នូរ 3ហើយពួកនាង​បាន​និយាយគ្នាថា៖ ​«តើអ្នកណា​នឹង​ប្រមៀលថ្មពីមាត់ច្រកចូលក្នុងផ្នូរ​ឲ្យ​យើង 4ប៉ុន្ដែពេល​សម្លឹងមើលទៅ​ពួកនាង​ឃើញថាថ្មដ៏ធំនោះ​ត្រូវគេ​ប្រមៀល​ចេញ​ទៅ​ហើយ 5ពេលចូលទៅក្នុងផ្នូរ​ពួកនាង​ឃើញ​អ្នក​កំលោះម្នាក់អង្គុយនៅខាងស្ដាំពាក់អាវវែងពណ៌ស​ពួកនាង​ក៏​ភ័យ​ស្រឡាំងកាំង 6ប៉ុន្ដែអ្នកនោះប្រាប់ពួកនាងថា៖ ​«កុំភ័យអី! ​អ្នករាល់គ្នា​កំពុង​រក​ព្រះ​យេស៊ូជា​អ្នកក្រុង​ណាសារ៉ែតដែល​ត្រូវគេ​ឆ្កាង​នោះ​តែ​ព្រះអង្គ​បាន​រស់ឡើងវិញហើយមិននៅទីនេះទៀតទេ​ចូរ​មើលកន្លែងដែល​គេ​ដាក់សពព្រះអង្គចុះ 7រួចចូរទៅប្រាប់​ពួក​សិស្សនិង​លោក​ពេត្រុសថា​ព្រះអង្គ​កំពុង​ទៅ​ស្រុក​កាលីឡេមុនអ្នករាល់គ្នា​ហើយ​អ្នករាល់គ្នា​នឹង​ជួបព្រះអង្គនៅទីនោះ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់» 8ពួកនាងបាន​រត់ចេញពីផ្នូរទាំង​ភ័យ​ញាប់ញ័រហើយ​មិន​បាន​ប្រាប់អ្វី​ដល់​អ្នក​ណា​ម្នាក់ទេព្រោះ​ពួក​នាង​ខ្លាច

ផ្នែក​បញ្ចប់​នៃ​ដំណឹងល្អ​ម៉ាកុស​

9កាល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​គឺ​នៅ​ព្រឹកព្រលឹម​ក្នុង​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​ព្រះអង្គ​បាន​លេចមក​ឲ្យ​នាង​ម៉ារាជា​អ្នក​ក្រុង​ម៉ាក់ដាឡាឃើញមុនគេ​គឺ​ស្ដ្រី​ម្នាក់​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​បណ្ដេញអារក្ស​ចំនួន​ប្រាំពីរចេញពី​នាង 10នាងបាន​ចេញទៅប្រាប់​ពួក​អ្នកនៅជាមួយព្រះអង្គដែល​កំពុង​កាន់ទុក្ខនិងយំសោក 11តែកាលពួកគេថា​ព្រះអង្គ​មាន​ព្រះជន្ម​រស់ហើយ​នាង​បាន​ជួបព្រះអង្គ​នោះ​ពួកគេ​មិនជឿទេ 12ក្រោយហេតុការណ៍​ទាំងនេះ​ព្រះអង្គ​បាន​លេចមកជារូបរាងផ្សេងទៀត​ឲ្យ​មនុស្ស​ពីរនាក់នៅក្នុងចំណោមពួកគេឃើញ​ពេល​កំពុង​ដើរទៅ​ស្រុក​ចម្ការ 13អ្នកទាំងពីរ​នោះ​បាន​ទៅ​ប្រកាស​ប្រាប់អ្នកឯទៀត​ប៉ុន្ដែ​ពួកគេ​ក៏​មិន​ជឿដែរ 14ក្រោយមកពេល​ពួកគេ​កំពុង​អង្គុយ​នៅ​តុអាហារ​ព្រះអង្គ​ក៏​លេចមក​ឲ្យ​សាវក​ទាំង​ដប់មួយឃើញហើយក៏បន្ទោស​ដល់​ភាពគ្មានជំនឿនិងចិត្ដរឹងរូស​របស់​ពួកគេព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នកដែល​បាន​ជួបព្រះអង្គ​កាល​ព្រះអង្គ​រស់ឡើងវិញ 15ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ចេញទៅក្នុងពិភពលោកទាំងមូល​ហើយ​ប្រកាស​ដំណឹងល្អប្រាប់មនុស្សលោកទាំងអស់ 16អ្នកណា​ជឿ​ហើយ​ទទួល​ពិធី​ជ្រមុជទឹក​នោះ​នឹង​បាន​សង្គ្រោះប៉ុន្ដែអ្នក​ណា​មិនជឿ​នោះ​នឹង​ជាប់ទោស​មិនខាន 17អ្នកជឿ​នឹង​មានទីសំគាល់ដូចនេះ​ពួកគេ​នឹង​បណ្ដេញអារក្សនៅក្នុងឈ្មោះខ្ញុំ​ហើយ​ពួកគេ​នឹង​និយាយភាសាថ្មី 18ពួកគេនឹង​ចាប់ពស់ដោយដៃ​ហើយ​បើ​ពួកគេ​ផឹកអ្វីពុល​នោះ​ក៏​គ្មានគ្រោះថ្នាក់​ដែរ​ពួកគេ​ដាក់ដៃលើ​មនុស្ស​ឈឺ​មនុស្ស​ឈឺ​នឹង​បាន​ជាសះស្បើយ» 19ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូល​ទៅ​គេរួចហើយ​ព្រះជាម្ចាស់​ក៏​យក​ព្រះអង្គ​ឡើង​ទៅស្ថានសួគ៌ហើយអង្គុយនៅ​ខាង​ស្ដាំព្រះជាម្ចាស់ 20រីឯពួកគេក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែងហើយព្រះអម្ចាស់ក៏ជួយ​ពួកគេ​និង​បញ្ជាក់​ពី​ព្រះ​បន្ទូលតាមរយៈទីសំគាល់នានាដែល​បាន​កើតឡើង
Copyright information for KhmKCB